ឯកសារ

មគ្គុទ្ទេសក៏អ្នកប្រើ Draw My CA Community

សូមស្វាគមន៍មកមគ្គុទ្ទេសក៏អ្នកប្រើ របស់ Draw My CA Community។ មគ្គុទ្ទេសក៏អ្នកប្រើនេះ ផ្ដល់សេចក្ដីណែនាំ ស្ដីពីការបង្កើតផែនទីនៃសហគមន៍របស់អ្នក និងការពណ៌នា តាមរយៈ Draw My CA Community

របៀបប្រើ Draw My CA Community

ដើម្បីយល់អំពីសហគមន៍របស់អ្នក គណៈកម្មការត្រូវដឹងការ 2 យ៉ាង៖

  • សហគមន៍របស់អ្នក គឺជាអ្នកណា
  • និងសហគមន៍របស់អ្នក នៅទីណា។

តាមរយៈឧបករណ៍នេះ អ្នកអាចប្រាប់គណៈកម្មការ អំពីសហគមន៍របស់អ្នក។ ព្យាយាមពណ៌នាសហគមន៍របស់អ្នក ក្នុងរបៀបដែលជួយគណៈកម្មការ ឲ្យយល់ពីអ្វីៗដែលសំខាន់ ចំពោះសហគមន៍របស់អ្នក និងហេតុអ្វីវាជាសារៈសំខាន់ ថាសហគមន៍របស់អ្នក ត្រូវបានរក្សាឲ្យនៅជាមួយគ្នា ក្នុងមណ្ឌលបោះឆ្នោតថ្មី របស់រដ្ឋកាលីហ្វ័រនីញ៉ា។

អមជាមួយការពណ៌នាជាលាយល័ក្ខណ៍អក្សរ អំពីសហគមន៍របស់អ្នក អ្នកនឹងអាចគូរទីកន្លែង នៃសហគមន៍របស់អ្នក នៅលើផែនទី ដើម្បីប្រាប់គណៈកម្មការ ឲ្យដឹងថាវានៅទីណា។

ឲ្យអត្ថន័យសហគមន៍របស់អ្នក

យើងនឹងសូមឲ្យអ្នក ឆ្លើយសំណួរមួយចំនួន អំពីសហគមន៍របស់អ្នក។ វាពុំមានចំឡើយខុស ចំពោះសំណួរទាំងនេះឡើយ! ការកម្រិតគឺមានតែថាសហគមន៍របស់អ្នក មិនគួរបានឲ្យអត្ថន័យ តាមការគាំទ្ររបស់វា សំរាប់គណៈបក្សនយោបាយ បេក្ខជន ឬអ្នកកំពុងកាន់តំណែងឡើយ។

បើសិនអ្នកមានបញ្ហា ក្នុងការសំគាល់សហគមន៍របស់អ្នក វាអាចនឹងជាជំនួយ ដើម្បីសួរខ្លួនឯង សំណួរមួយចំនួន៖

  • តើវាខុសគ្នាអ្វីខ្លះ អំពីសហគមន៍របស់ខ្ញុំ ដោយប្រៀបធៀបទៅតំបន់ជិតខាង?
  • តើអ្វីខ្លះជាសារៈសំខាន់ ចំពោះសហគមន៍របស់ខ្ញុំ ដែលសំខាន់តិចជាង ចំពោះប្រជាជនដែលរស់នៅ ក្នុងតំបន់ជុំវិញ?

កាលណាអ្នកបានឆ្លើយសំណួរ អំពីសហគមន៍របស់អ្នក នោះអ្នកស្រេចបាច់ ដើម្បីចាប់ផ្ដើមធ្វើការទៅលើផែនទីរបស់អ្នក។

ដើម្បីបង្កើតផែនទី៖

  • ពង្រីកទីកន្លែងនៃសហគមន៍របស់អ្នកឲ្យធំ នៅលើផែនទី
  • ប្រើឧបករណ៍គូរ ដើម្បីចាំងពន្លឺតំបន់ ដែលអ្នកពិចារណាថាជាសហគមន៍របស់អ្នក។ នេះមិនចាំបាច់ត្រូវគ្នា នឹងព្រំដែននៃខោនធី ឬទីក្រុងរបស់អ្នកឡើយ។
  • សហគមន៍ខ្លះគឺតូច ដោយមានតែពីរបីសង្កាត់ក្រុងប៉ុណ្ណោះ។ ផ្សេងៗទៀត អាចជាធំជាង និងអាចបញ្ចូលក្រុង ឬខោនធីជាច្រើន។ សូមប្រាប់យើងឲ្យដឹង ពីទីណាដែលអ្នកពិចារណាជាសហគមន៍របស់អ្នក ទោះបើធំ ឬតូចប៉ុណ្ណាក៏ដោយ!
  • សហគមន៍របស់អ្នក គួរតែបានគូរជារាងរៅមួយ នៅលើផែនទី។ ជៀសវាងការគូរផែនទី ដែលតំណាងឲ្យសហគមន៍របស់អ្នក ជាបំណែកៗ ទៅជាច្រើនជាងមួយដុំ។

បន្ទាប់មក ផ្ញើផែនទីរបស់អ្នកមកយើង និងបញ្ចេញយោបល់ ដោយចុចឡេវ “បញ្ជូន”។ សហគមន៍របស់អ្នក នឹងបានផ្ញើដោយផ្ទាល់ទៅ គណៈកម្មការពលរដ្ឋបែងចែកមណ្ឌល រដ្ឋកាលីហ្វ័រនីញ៉ា!

តើហេតុអ្វីអ្នកគួរតែចូលរួម?

យើងត្រូវការមតិរបស់អ្នក ដើម្បី៖

  • ធ្វើឲ្យប្រាកដ ថាគណៈកម្មការស្គាល់សហគមន៍របស់អ្នក។ ដើម្បីរក្សាសហគមន៍របស់អ្នក ឲ្យនៅជាមួយគ្នា នៅក្នុងមណ្ឌលថ្មីរបស់រដ្ឋកាលីហ្វ័រនីញ៉ា គណៈកម្មការត្រូវដឹងជាមុន ថាវាមានស្រាប់ហើយ ហើយវានៅឯណា!
  • ធ្វើឲ្យសហគមន៍របស់អ្នកមានសំឡេង និងធ្វើឲ្យប្រាកដ ថាវាមានឱកាសស្មើគ្នា ចំពោះនីតិវិធីនយោបាយ។
  • ជួយមណ្ឌលថ្មីឲ្យមានរាងរៅ ដែលផ្ដល់ឱកាសឲ្យសហគមន៍របស់អ្នក ដើម្បីជ្រើសរើសបេក្ខជន ដែលតំណាងផលប្រយោជន៍របស់អ្នក ទៅលើបញ្ហាដែលសំខាន់ដល់សហគមន៍របស់អ្នក។

គ្រប់ៗគ្នានៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ត្រូវបានអញ្ជើញឲ្យចូលរួម។

ស្វែងយល់ថែមទៀត អំពីមតិរបស់អ្នក អាចជួយមណ្ឌលថ្មី របស់រដ្ឋកាលីហ្វ័រនីញ៉ា មានរាងរៅជាយ៉ាងណានៅទីនេះ៖ https://www.wedrawthelinesca.org

អ្នកអាចប្រើ Draw My CA Community ជាភ្ញៀវ ឬដោយបង្កើតគណនីមួយ។ បើសិនអ្នកបង្កើតគណនីមួយ អ្នកនឹងអាចសន្សំកិច្ចការរបស់អ្នក ជាពង្រាង និងបង្ហើយវានៅពេលក្រោយ។ អ្នកក៏នឹងអាចឃើញផែនទីអ្វីមួយ ដែលអ្នកបានបញ្ជូនទៅគណៈកម្មការ កាលពីថ្ងៃមុនដែរ។

ដើម្បីបង្កើតគណនីថ្មីមួយ ចុចតំណ “ចុះឈ្មោះទីនេះ” នៅលើគេហទំព័រ រួចមកបំពេញទំរង់ និងឆែកមើលអ៊ីមែលរបស់អ្នក។ ធ្វើតាមសេចក្ដីណែនាំ ក្នុងអ៊ីមែលដែលយើងបានផ្ញើឲ្យអ្នក ដើម្បីបញ្ជាក់គណនីរបស់អ្នក។ បើសិនអ្នកមិនឃើញការបញ្ជាក់អ៊ីមែលទេ ត្រូវឆែកមើលផ្នត់ស្បាមរបស់អ្នក។

កាលណាអ្នកឡុកចូលទៅគណនីរបស់អ្នក អ្នកនឹងបាននាំទៅទំព័រមួយហៅថា “ផែនទីរបស់ខ្ញុំ”។ ចុច “ចាប់ផ្ដើមផែនទីថ្មី” ដើម្បីគូរផែនទីដំបូងរបស់អ្នក។

ដើម្បីប្រើឧបករណ៍ជាភ្ញៀវ ចុច “បន្ដជាភ្ញៀវ” នៅទំព័រស្វាគមន៍។ អ្នកនឹងអាចធ្វើអ្វីៗបាន ដូចគ្នានឺងអ្នកប្រើបានឡុកចូល អាចធ្វើដែរ លើកលែងតែសន្សំកិច្ចការរបស់អ្នក។ បើសិនអ្នកចាប់ផ្ដើមប្រើ Draw My CA Community ជាភ្ញៀវ និងសំរេចចិត្ដថាអ្នកចង់សន្សំកិច្ចការរបស់អ្នក អ្នកនៅតែអាចបង្កើតគណនីមួយបាន និងឡុកចូលមក បន្ទាប់ពីអ្នកបានចាប់ផ្ដើមគូរសហគមន៍របស់អ្នក។

អ្នកអាចដូរភាសា ដែលអ្នកកំពុងធ្វើ នៅពេលណាមួយបាន។

នៅទំព័រស្វាគមន៍ អ្នកអាចដូរភាសាបាន ដោយចុចមាតិកា “ភាសា” ក្នុងប៉ែកខាងលើ ជ្រុងខាងឆ្វេងនៃបង្អួច។

អ្នកក៏អាចដូរភាសា ចេញពីទំព័រដើមនៃ Draw My CA Community បានដែរ ដោយចុចមាតិកា “ភាសា” នៅប៉ែកខាងលើ ជ្រុងខាងឆ្វេងដៃនៃស្គ្រីន។

ប្រាប់យើងអំពីសហគមន៍របស់អ្នក ក្នុងផ្នែក ពណ៌នាសហគមន៍របស់អ្នក។ ចុចពាក្យ ពណ៌នាសហគមន៍របស់អ្នក នៅចំហៀងខាងឆ្វេងដៃនៃទំព័រ ដើម្បីពង្វាតផ្នែកនេះ។ ឆ្លើយសំណួរក្នុងផ្នែកនេះ ដើម្បីជួយគណៈកម្មការពលរដ្ឋបែងចែកមណ្ឌល រដ្ឋកាលីហ្វ័រនីញ៉ា ឲ្យយល់ថាសហគមន៍របស់អ្នក គឺជាអ្នកណា និងអ្វីៗដែលសំខាន់ដល់អ្នក។ សូមចាំថា វាឥតមានចំឡើយខុសទេ – អ្នកអាចពណ៌នាសហគមន៍របស់អ្នក តាមចិត្ដអ្នកចង់។ ព្យាយាមពណ៌នាសហគមន៍របស់អ្នក ក្នុងរបៀបដែលជួយគណៈកម្មការ ឲ្យយល់ថាអ្នកណាជាផ្នែក នៃសហគមន៍របស់អ្នក និងអ្វីៗដែលសំខាន់ដល់អ្នក។



អ្នកមិនបាច់ឆ្លើយសំណួរភ្លាមៗទេ។ អ្នកអាចត្រឡប់មកផ្នែកនេះវិញ នៅចំណុចណាមួយ ខណៈអ្នកកំពុងតែធ្វើការ ទៅលើសហគមន៍របស់អ្នក។ អ្នកអាចប្ដូររវាងផ្នែក ពណ៌នាសហគមន៍របស់ខ្ញុំ និងផ្នែក គូរសហគមន៍របស់ខ្ញុំ ដោយចុចចំណងជើង នៃផ្នែកនិមួយៗ។

ចុចលើពាក្យ គូរនាសហគមន៍របស់អ្នក នៅចំហៀងខាងឆ្វេងដៃនៃទំព័រ ដើម្បីពង្វាតផ្នែកនេះ។ អ្នកនឹងឃើញឧបករណ៍ ដែលអ្នកអាចប្រើដើម្បីរើផែនទី គូរផែនទីរបស់អ្នក និងមានច្រើនទៀត។

ាររើផែនទី

រើផែនទី

នៅពេលអ្នកបើក Draw My CA Community ឡេវរើផែនទី និងអាចធ្វើបាន។ អ្នកអាចចុចនិមិត្ដរូបនេះ នៅពេលណាមួយ ដើម្បីប្រើឧបករណ៍នេះ។

ចុច និងអូស កន្លែងណាមួយនៅលើផែនទី ដើម្បីរើផែនទី។

ការពង្រីកឲ្យធំ និងបង្រួមឲ្យតូច

  • ចុចឡេវ “បូក” ឬ “ដក” [“+”/”-”] នៅប៉ែកខាងលើ ជ្រុងខាងឆ្វេងនៃកន្លែងផែនទី ដើម្បីពង្រីកឲ្យធំ និងបង្រួមឲ្យតូច។
  • ឬពង្រីកឲ្យធំ និងបង្រួមឲ្យតូច ដោយប្រើបន្ទះរំអិល នៅលើកុំព្យូទ័រចល័ត ឬកង់នៃកូនកណ្ដុរ។
  • នៅលើឧបករណ៍ចល័ត អាចពង្រីកឲ្យធំ និងបង្រួមឲ្យតូច ដោយដាក់ម្រាមដៃពីរនៅលើស្គ្រីន និងច្បិច ឬពង្រាយវា ឲ្យឃ្លាតពីគ្នា។

ស្វែងរក

អ្នកអាចស្វែងរកអាសយដ្ឋាន ក្រុង ឬទីក្រុងណាមួយ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ដោយប្រើនិមិត្ដរូបស្វែងរក ឡេវ [“+”/”-”] ខាងក្រោម។ កន្លែងជាទីគួរកត់សំគាល់មួយចំនួន ដូចជា សួន ឬសាលារៀន អាចរកឃើញតាមរយៈទ្រង់ទ្រាយស្វែងរកដែរ។

ចុចនិមិត្ដរូបស្វែងរក សរសេរទីកន្លែង ចូលទៅក្នុងបារស្វែងរក និងវាយ [enter]។ បើសិនការស្វែងរក ឃើញមានលទ្ធផលច្រើន ជ្រើសយកមួយចេញពីបញ្ជី។ ម្ជុលមួយនឹងលេចឡើង នៅលើផែនទី នៅកន្លែងដែលអ្នកបានស្វែងរក។

អ្នកអាចប្រើឧបករណ៍គូរ ដើម្បីគូរទីកន្លែងនៃសហគមន៍របស់អ្នក នៅលើផែនទី។ ប្រើឧបករណ៍ទាំងនេះ ដើម្បីជ្រើសយកតំបន់នៅលើផែនទី ដែលជាផ្នែកនៃសហគមន៍របស់អ្នក។

នៅពេលអ្នកប្រើឧបករណ៍គូរ ដើម្បីជ្រើសយកតំបន់នៅលើផែនទី តំបន់នោះនឹងចាំងពន្លឺលើផែនទី; តំបន់ដែលចាំងពន្លឺ តំណាងឲ្យផែនទីសហគមន៍របស់អ្នក។

  • បន្ថែម ដោយចុច: To add area to your community, click individual shapes in the Drawing Layer to add those shapes to your community map.
  • បន្ថែម ដោយចតុកោណទ្រវែង: Click and drag across an area on the map.
  • បន្ថែម ដោយគូរនឹងដៃ៖ ចុច ហើយគូរនឹងដៃ តំបន់មួយនៅលើផែនទី។ នៅពេលប្រើឧបករណ៍ថែម ដោយគូរនឹងដៃ សូមធ្វើឲ្យមួយមានរាងរៅរឹង។ ជៀសវាងការបង្កើតរូបរាង-8 ឬពហុកោណផ្សេងទៀត ដោយមានផ្នែកជាច្រើន។
  • យកតំបន់ចេញ៖ ដើម្បីយកតំបន់ចេញពីផែនទីរបស់អ្នក ដោយចុច ឬចុច និងអូសពាសលើតំបន់មួយ។
  • លែងធ្វើ/ធ្វើសាថ្មី៖ លែងធ្វើ ឬធ្វើសាថ្មី ចំពោះការផ្លាស់ប្ដូរថ្មីៗ។

តំបន់ផែនទី បង្ហាញ "គ្រឹះផែនទី” និង “ស្រទាប់គំនូរ”។

គ្រឹះផែនទី គឺជាផ្ទៃខាងក្រោយផែនទី ដែលឃើញក្នុងតំបន់ក្នុងផែនទី នៃស្រ្គីន។ វាបង្ហាញផ្លូវថ្នល់, ស្ទឹង, សាលារៀន, និងកន្លែង ជាទីគួរកត់សំគាល់ផ្សេងទៀត ដែលជាទូទៅបានបង្ហាញលើផែនទី តាមបណ្ដាញ។ កាលណាអ្នកពង្រីកឲ្យធំជិតឡើង គ្រឹះផែនីនឹងឃើញសេចក្ដីក្បោះក្បាយថែមទៀត។

អ្នកអាចប្ដូរគ្រឹះផែនទី ដោយជ្រើយយកមួយផ្សេងទៀត ចេញពីបញ្ជីទំលាក់ចុះ នៃសណ្ឋានគ្រឹះផែនទី



ពណ៌ឆើត

ភូមិសាស្រ្ដដី

ទ្រង់ទ្រាយផ្ទៃដី

ខ្មៅ និង ស

អ្នកនឹងប្រើស្រទាប់គំនូរ ដើម្បី “គូរ” សហគមន៍របស់អ្នកស្ថិតនៅទីណា នៅលើផែនទី។ ស្រទាប់គំនូរ គឺបានបង្ហាញក្នុងតំបន់ផែនទី នៅខាងលើនៃគ្រឹះផែនទី។ ស្រទាប់គំនូរ បង្ហាញឲ្យឃើញ ជាផ្នែកនៃផែនទី ប៉ុន្ដែបង្ហាញព័ត៌មានខុសពីគ្រឹះផែនទី។

ខណៈគ្រឹះផែនទី ជួយខ្លួនអ្នកឲ្យអ្នកស្គាល់ទិសនៅលើផែនទី រីឯស្រទាប់គំនូរ បង្ហាញព្រំដែននៃខោនធី, ក្រុង, និងទីក្រុង ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា អមដោយកម្រិតតូចជាង នៃសេចក្ដីក្បោះក្បាយផងដែរ។

ឧទាហរណ៍ គ្រឹះផែនទី អាចនឹងជួយអ្នករកសហគមន៍របស់អ្នក នៅលើផែនទី យោងលើផ្លូវជាតិ ឬស្ទឹង នៅជិតផ្ទះរបស់អ្នក ខណៈស្រទាប់គំនូរ នឹងបង្ហាញអ្នកពីព្រំដែនពិតប្រាកដ នៃក្រុង ឬខោនធី ដែលអ្នករស់នៅក្នុង។

ដូចគ្នានឹងគ្រឹះផែនទីដែរ ស្រទាប់គំនូរនឹងប្ដូរជាស្វ័យប្រវត្ដិ ដើម្បីបង្ហាញអ្នកក្បោះក្បាយថែមទៀត ខណៈអ្នកពង្រីកផែនទីឲ្យធំ។

ស្រទាប់គំនូរមួយតែប៉ុណ្ណោះ នឹងបង្ហាញឲ្យឃើញនៅលើផែនទី នៅពេលម្ដង។ ស្រទាប់គំនូរដែលបានបង្ហាញនៅលើផែនទី នៅពេលណាមួយ គឺជាស្រទាប់ដែលអ្នកប្រើ ដើម្បីគូរទីកន្លែងនៃសហគមន៍របស់អ្នក ដោយប្រើឧបករណ៍គូរ។

ស្រទាប់គំនូរដេហ្វល់

ដោយដេហ្វល់ ផែនទីនឹងដូរជាស្វ័យប្រវត្ដិ រវាងស្រទាប់គំនូរខុសៗគ្នា យោងលើកម្រិតការពង្រីករបស់អ្នក។

ផ្នែកស្រទាប់គំនូរពីក្រោម “គូរសហគមន៍របស់អ្នក” នឹងបង្ហាញអ្នកនូវស្រទាប់គំនូរណាមួយ ដែលអាចមើលឃើញបច្ចុប្បន្ននេះ នៅលើផែនទី។ ឈ្មោះនៃស្រទាប់ នឹងបានបង្ហាញ ក្នុងពណ៌ដូចគ្នា នឹងបន្ទាត់របស់ស្រទាប់ ដែលឃើញនៅលើផែនទីដែរ។ ខណៈអ្នកពង្រីកផែនទីឲ្យធំ ស្រទាប់គំនូរ នឹងប្ដូរជាស្វ័យប្រវត្ដិ ដើម្បីបង្ហាញអ្នកក្បោះក្បាយថែមទៀត និងទំហំតូចជាង នៃរាងរៅនិមួយៗ ដែលនឹងផ្សំផ្គុំស្រទាប់គំនូរ។ នោះមានសេចក្ដីថា បើអ្នកពង្រីកឲ្យធំជិតឡើង អ្នកនឹងអាចគូរសហគមន៍របស់អ្នក ដោយមានរាងរៅតូចជាង និងក្បោះក្បាយថែមទៀត។ ខណៈអ្នកបង្រួមផែនទីឲ្យតូច ស្រទាប់គំនូរនឹងប្ដូរ ដើម្បីបង្ហាញអ្នកក្បោះក្បាយតិចជាង។

ឧទាហរណ៍ បើសិនស្រទាប់គំនូរបង្ហាញព្រំដែននៃខោនធី អ្នកនឹងអាចថែមខោនធីមួយ ទៅផែនទីសហគមន៍របស់អ្នក។ បើសិនអ្នកពង្រីកផែនទីឲ្យធំ ស្រទាប់គំនូរនឹងប្ដូរជាស្វ័យប្រវត្ដិ ដើម្បីបង្ហាញក្រុង។ ឥឡូវនេះអ្នកនឹងអាចថែមក្រុងមួយ ទៅផែនទីរបស់អ្នក។ អ្នកមិនបាច់ប្រើស្រទាប់គំនូរតែប៉ុណ្ណោះ ដើម្បីបង្កើតផែនទីសហគមន៍របស់អ្នកឡើយ។ នៅក្នុងឧទាហរណ៍នេះ ទាំងខោនធី នឹងក្រុង នឹងបានបញ្ចូលក្នុងផែនទីរបស់អ្នក។

ការជ្រើសរើសស្រទាប់គំនូរ

ផ្នែកស្រទាប់គំនូរពីក្រោម “គូរសហគមន៍របស់អ្នក” នឹងបង្ហាញអ្នកនូវស្រទាប់គំនូរណាមួយ ដែលអាចមើលឃើញបច្ចុប្បន្ននេះ នៅលើផែនទី។ ឈ្មោះនៃស្រទាប់ នឹងបានបង្ហាញ ក្នុងពណ៌ដូចគ្នា នឹងបន្ទាត់របស់ស្រទាប់ ឃើញនៅលើផែនទីដែរ។ ខណៈអ្នកបង្រួមផែនទីឲ្យធំ ស្រទាប់គំនូរនឹងប្ដូរជាស្វ័យប្រវត្ដិ ដើម្បីបង្ហាញអ្នកក្បោះក្បាយថែមទៀត។ ខណៈអ្នកបង្រួមផែនទីឲ្យតូច ស្រទាប់គំនូរនឹងប្ដូរ ដើម្បីបង្ហាញអ្នកក្បោះក្បាយតិចជាង។

បើសិនអ្នកចង់ប្រើស្រទាប់គំនូរជាក់លាក់មួយ ប៉ុន្ដែស្រទាប់គំនូរនោះ មិនឃើញនៅលើផែនទី ដោយដេហ្វល់ យោងលើកម្រិតការពង្រីករបស់អ្នកទេ ចុចបញ្ជីទំលាក់ចុះ ជ្រើសស្រទាប់គំនូរ ខាងក្រោមស្លាកស្រទាប់គំនូរ។ ជ្រើសស្រទាប់ដែលអ្នកចង់ធ្វើការជាមួយ។ ឥឡូវនេះអ្នកអាចធ្វើការ ជាមួយស្រទាប់តាមចិត្ដរបស់អ្នក ក្នុងកម្រិតពង្រីកពង្រួម ដែលល្អសំរាប់អ្នក។

ឧទាហរណ៍ បើសិនស្រទាប់គំនូរ កំពុងតែបង្ហាញក្រុង និងទីក្រុង ហើយអ្នកចង់ថែមខោនធីមួយ ទៅផែនទីរបស់អ្នក ប៉ុន្ដែមិនចង់បង្រួមឲ្យតូច នៃការមើលឃើញបច្ចុប្បន្នរបស់អ្នក នោះអ្នកអាចជ្រើស “ខោនធី” ចេញពីបញ្ជីទំលាក់ចុះ ជ្រើសស្រទាប់គំនូរ ជាជាងបង្រួមផែនទីឲ្យតូច។ កាលណាអ្នកជ្រើស “ខោនធី” ជាស្រទាប់គំនូររបស់អ្នក អ្នកនឹងអាចថែមខោនធីមួយ ទៅផែនទីសហគមន៍របស់អ្នក។

ដើម្បីដូរមកវិញ ឲ្យមានកម្រិតពង្រីកជាស្វ័យប្រវត្ដិ ត្រួតត្រាស្រទាប់គំនូរ ចុច "ដេហ្វល់" ក្នុងបញ្ជីទំលាក់ចុះ ស្រទាប់គំនូរ។

សញ្ញាសំគាល់ផែនទី

ស្រទាប់គំនូរ គឺបានផាត់ពណ៌។ សំរាប់ជំនួយ ក្នុងការនឹកឃើញពណ៌ណាមួយ ដែលស្របជាមួយ ស្រទាប់គំនូរនិមួយៗ ដូរចុះឡើងៗ សញ្ញាសំគាល់របស់ផែនទី។

តើស្រទាប់គំនូរបានមកពីណា?

Draw My CA Community ធ្វើការជាមួយស្រទាប់គំនូរប្រាំ។ ស្រទាប់និមួយៗ បង្ហាញកម្រិតក្បោះក្បាយខុសៗគ្នា នៅក្នុងរាងរៅ ដែលផ្សំផ្គុំស្រទាប់។ ស្រទាប់គំនូរ គឺយោងលើភូមិសាស្រ្ដជំរឿនមនុស្ស ដែលបានបង្កើតឡើងដោយ ការិយាល័យជំរឿនមនុស្សសហរដ្ឋ។ នេះគឺជាភូមិសាស្រ្ដ ដែលគណៈកម្មការពលរដ្ឋបែងចែកមណ្ឌល រដ្ឋកាលីហ្វ័រនីញ៉ា នឹងប្រើដើម្បីបង្កើតមណ្ឌល។

មានកម្រិតជាច្រើន នៃភូមិសាស្រ្ដជំរឿនមនុស្ស - ចាប់តាំងពីធំៗ (ទូទាំងជាតិ) ទៅតូចៗ (សង្កាត់)។

នេះគឺជាបញ្ជីនៃកម្រិតភូមិសាស្រ្ដជំរឿនមនុស្ស ដែលយើងប្រើជាស្រទាប់គំនូររបស់យើង តាមលំដាប់លំដោយពីធំបំផុត ទៅតូចបំផុត៖

  • ខោនធី៖ ស្រទាប់នេះ តំណាងខោនធីនិមួយៗ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។
  • ក្រុង និង ទីក្រុង៖ ស្រទាប់នេះ គឺយោងលើខ្នាតភូមិសាស្រ្ដជំរឿនមនុស្ស ហៅថា “កន្លែង”។ ស្រទាប់នេះ តំណាងអ្វីៗដែលយើងគិតថាជាក្រុង និងទីក្រុង ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ វាបញ្ចូលកន្លែងដែលបានរួបរួម និងមិនរួបរួម។
  • តំបន់កុលសម្ព័ន្ធ ៖ ស្រទាប់នេះ បញ្ចូលតំបន់កុលសម្ព័ន្ធស្របច្បាប់ទាំងអស់ និងតាមស្ថិតិ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ ទាំងនេះគឺជាទីបម្រុងទុក និងផ្ទះតៀម នៅសព្វទាំងរដ្ឋ។
  • ដាន៖ ស្រទាប់ដានជំរឿនមនុស្ស គឺបានតាក់តែងឡើង ដើម្បីមានអ្នកស្រុកចន្លោះ 2,500 និង 8,000 នាក់ ក្នុងមួយដានជំរឿនមនុស្ស។ ជាញឹកញយ មានដានជំរឿនមនុស្សជាច្រើន ក្នុងក្រុងមួយ ប៉ុន្ដែដានជំរឿនមនុស្ស អាចនឹងធំជាងទីក្រុងតូចមួយ នៅជនបទ។ ដានមិនចាំបាច់ធ្វើតាម ព្រំដែនដូចគ្នានឹងក្រុង និងទីក្រុងឡើយ។
  • សង្កាត់៖ នេះគឺជាខ្នាតតូចបំផុត នៃភូមិសាស្រ្ដជំរឿនមនុស្ស។ នៅក្នុងតំបន់ក្រុងធំៗ សង្កាត់ជំរឿនមនុស្ស អាចនឹងជាទំហំនៃសង្កាត់ក្រុងមួយ ក្នុងកន្លែងតំបន់ជនបទ បានគ្របដណ្ដប់ដោយសង្កាត់ជំរឿនមនុស្សតែមួយ ដែលជាញឹកញយគឺធំខ្លាំងជាង។

ខោនធី

ក្រុង និង ទីក្រុង

តំបន់កុលសម្ព័ន្ធ

ដាន

សង្កាត់

អ្នកអាចផ្ញើសំណៅមួយទៅខ្លួនឯង នៃការពណ៌នាសហគមន៍របស់អ្នក និងផែនទី នៅពេលណាមួយ។ ដើម្បីនាំចេញកិច្ចការរបស់អ្នក ចុចមាតិកា នៅប៉ែកខាងលើ ជ្រុងខាងស្ដាំនៃស្រ្គីន និងជ្រើស “នាំចេញ”។ អ្នកអាចជ្រើសរើសទាញយក PDF, Shapefile, ឬឯកសារស្មើភាព។ Shapefiles និងឯកសារស្មើភាព អាចបានប្រើក្នុងសុសវ័រធ្វើផែនទី។

បើសិនអ្នកឡុកចូលទៅគណនី Draw My CA Community របស់អ្នក អ្នកអាចសន្សំកិច្ចការរបស់អ្នក ជាពង្រាង។

  • ចុចឡេវ “សន្សំ” នៅខាងក្រោម ជ្រុងខាងឆ្វេងដៃនៃស្រ្គីន។
  • ចុចឡេវ “បាទ/ចាស សន្សំពង្រាង” ដើម្បីសន្សំកិច្ចការរបស់អ្នក
បើសិនអ្នកប្រើ Draw My CA Community ជាភ្ញៀវ អ្នកនឹងបានសូមឲ្យបង្កើតគណនីមួយ ដើម្បីសន្សំពង្រាងមួយ។

នៅពេលអ្នកសន្សំពង្រាងមួយ អ្នកនឹងបាននាំទៅទំព័រ ផែនទីរបស់ខ្ញុំ ដែលអ្នកនឹងរកឃើញ បញ្ជីនៃពង្រាងរបស់អ្នកទាំងអស់ បានសន្សំ និងការបញ្ជូន។ នៅពេលអ្នកចុចលើ ពង្រាង ឬ ការបញ្ជូន ផែនទីនៃសហគមន៍នោះ នឹងបង្ហាញឲ្យឃើញនៅលើស្រ្គីន។

ដើម្បីកែពង្រាងមួយ ចុចដានចុចៗបី នៅក្បែរឈ្មោះនៃពង្រាង។ ជ្រើស “កែ” ដើម្បីបន្ដធ្វើការ ទៅលើសហគមន៍របស់អ្នក។

នៅពេលអ្នករួចរាល់ ដើម្បីផ្ញើការពណ៌នាសហគមន៍របស់អ្នក និងផែនទីទៅ គណៈកម្មការពលរដ្ឋបែងចែកមណ្ឌល រដ្ឋកាលីហ្វ័រនីញ៉ា ចុច “បញ្ជូន”។ អ្នកនឹងមានឱកាសចុងក្រោយមួយ ដើម្បីពិនិត្យឡើងវិញ នូវកិច្ចការរបស់អ្នក មុននឹងវាបានផ្ញើទៅគណៈកម្មការ។

  • ពិនិត្យចំឡើយរបស់អ្នកឡើងវិញ ចំពោះសំណួរនៅក្នុងផ្នែក ពណ៌នាសហគមន៍របស់អ្នក។ អ្នកអាចប្ដូរចំឡើយរបស់អ្នក ដោយមិនបាច់បកក្រោយទៅទំព័រដើម។ បើសិនអ្នកចង់ប្ដូរផែនទីរបស់អ្នក អ្នកនឹងត្រូវបកក្រោយ ទៅទំព័រផែនទី
  • ឆ្លើយសំណួរជាជំរើសបីបួន អំពីខ្លួនអ្នក
  • ចុច “បញ្ជូន”។ ផែនទីសហគមន៍ និងការពណ៌នារបស់អ្នក នឹងបានផ្ញើដោយផ្ទាល់ទៅ គណៈកម្មការពលរដ្ឋបែងចែកមណ្ឌល រដ្ឋកាលីហ្វ័រនីញ៉ា!
  • បើសិនអ្នកឡុកចូល នៅពេលអ្នកបញ្ជូន អ្នកនឹងទទួលការបញ្ជាក់អ៊ីមែលមួយ ថាសហគមន៍របស់អ្នក ត្រូវបានផ្ញើទៅគណៈកម្មការ។ អ៊ីមែលនឹងមានសំណៅ នៃការបញ្ជូនរបស់អ្នក ជាទំរង់ PDF, shapefile, និងឯកសារស្មើភាព។

កាលណាអ្នកបញ្ជូនមតិសហគមន៍របស់អ្នក ទៅគណៈកម្មការពលរដ្ឋបែងចែកមណ្ឌល រដ្ឋកាលីហ្វ័រនីញ៉ា វាក្លាយជាផ្នែកនៃកំណត់ត្រាសាធារណៈ ហើយគណៈកម្មការ អាចនឹងធ្វើឲ្យព័ត៌មានដែលអ្នកផ្ដល់ មានស្រេចបាច់សំរាប់សាធារណជន។

គណៈកម្មការពលរដ្ឋបែងចែកមណ្ឌល រដ្ឋកាលីហ្វ័រនីញ៉ា ត្រូវតែប្រកាន់ខ្ជាប់ ចំពោះលក្ខណៈជាច្រើន នៅពេលបង្កើតមណ្ឌលថ្មី; ការរក្សាសហគមន៍ឲ្យនៅជាមួយគ្នា គឺគ្រាន់តែមួយនៃវា។ សហគមន៍ដែលបានបញ្ជូនតាមរយៈ Draw My CA Community នឹងបានពិនិត្យឡើងវិញ និងបានពិចារណា តែយ៉ាងណាមិញ សហគមន៍របស់អ្នក គឺមិនបានធានាអះអាង ថាបានរក្សាឲ្យនៅជាមួយគ្នា ក្នុងមណ្ឌលបោះឆ្នោតថ្មី របស់រដ្ឋកាលីហ្វ័រនីញ៉ាឡើយ។

ស្វែងយល់ថែមទៀត អំពីគណៈកម្មការពលរដ្ឋបែងចែកមណ្ឌល រដ្ឋកាលីហ្វ័រនីញ៉ា និងនីតិវិធីបែងចែកមណ្ឌល របស់រដ្ឋកាលីហ្វ័រនីញា នៅទីនេះ៖ https://www.wedrawthelinesca.org

ឯកសារ

  • មគ្គុទ្ទេសក៏អ្នកប្រើ

អំពី

  • ឃ្លាំងទិន្នន័យទូទាំងរដ្ឋ
  • គណៈកម្មការពលរដ្ឋបែងចែកមណ្ឌល រដ្ឋកាលីហ្វ័រនីញ៉ា

ការពិត